ស្ត្រីម្នាក់រងរបួសក្នុងករណីបាញ់ប្រហារនៅមជ្ឈមណ្ឌលកម្ចាត់មីនស្លាប់ហើយ
រាជធានីភ្នំពេញ៖មនុស្ស៣នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម គ្រាដែលស្រីស្នេហ៍របស់ជនដៃដល់ និងជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចម្នាក់បានលួចបង្ហើបថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ក៏ដោយសារតែ ជនដៃដល់ កាលពីយប់មិញ បានបបួលនារីជាស្រីស្នេហ៍ទៅក្រៅ ប៉ុន្តែនាងមិនទៅ ពីព្រោះជាប់នៅជាមួយជនរងគ្រោះ ដែលជាមន្ត្រីយោធាផ្កាយ២ ទើបឈានទៅដល់ការឈ្លោះគ្នា ហើយបាញ់ប្រហារតែម្តង។ ក្រោយបាញ់ជនរងគ្រោះទាំង២នាក់ហើយ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងផងដែរ៕