ព្រឹក​នេះ​តុលា​ការបន្ត​សវនាការ​លើ​សំណុំរឿង​លោក​មេឃុំ ស៊ា​ង ចែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សំណុំរឿង​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៃ​គណបក្ស​សម រង្ស៊ី ក្រោម​ការចោទប្រកាន់​ពីបទ សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និង កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា នេះ​បាន​បន្ត​សវនាការ ។​
សវនាការ​នេះ​ដឹកនាំ​ដោយ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក សៀង សុខ ជា​តំណាង​អយ្យការ​។​
​គួរ​បញ្ជាក់ថា លោក ស៊ា​ង ចែត ត្រូវបាន​ចោទប្រកាន់​ពីបទ សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​៕

fn-2016-11-11-08-36-17-0