រាជធានីភ្នំពេញ៖ខណៈដែលកម្លាំងសមត្ថកិច្ចជាច្រើនបាននិងកំពុងចេញប្រតិបត្តិការស្វែងរកកីឡាករអុំទូក ២នាក់ដែលបានបាត់ខ្លួនទឹកទន្លេ ក្រោយពេលទូក ង របស់ជនរងគ្រោះ បុកជាមួយ ទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង ពេលដែលកំពុងសណ្តោង យកមកអុំប្រណាំងសាកល្បងនៅព្រឹកនេះ។
តាមប្រភពព័ត៌មានពីអាជ្ញាធរនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ក្នុងចំណោម៩នាក់ ដែលនៅលើទូក នៅមិនទាន់រកឃើញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយនៅពេលនេះកម្លាំងប្រតិបត្តិការ បានចេញជួយស្វែងរកជាច្រើន អូប័រ។
គួរបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង៕