រាជធានីភ្នំពេញ៖មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម នៃសំណុំរឿង លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៃគណបក្សសម រង្ស៊ី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
ជាមួយគ្នានេះមេឃុំរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ៕