ភ្នំពេញ៖ករណីរំលោភសេពសន្ថវៈមួយបានកើតឡើងនៅក្នុងហាងកាត់សំលៀកបំពាក់មួយកន្លែងដែលបុរសម្នាក់ឡើងភ្លើងកម្តៅស្នេហាបានចាប់រំលោភនារីម្នាក់ដែលជាអតីតសង្សារបានសម្រេច បន្ទាប់មកក៏ត្រូវបងប្អូននារីរងគ្រោះចាប់ឃាត់ ខ្លួនប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ផ្ទះលេខ៤១ ផ្លូវ៤២ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះដែលពោលពេញទៅរូបសម្រស់ស្រស់សោភាត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្មុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ។ ចំណែកបុរស ដែលយារយ៉ីលើខ្លួនប្រាណរបស់នារីរងគ្រោះនោះឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុ បុរសសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់លើស្រែកហៅនារីរងគ្រោះយកទូរស័ព្ទទៅខ្លួន ពេលនោះនារីរងគ្រោះបានយកទៅអោយដល់បន្ទប់ ភ្លាមនោះស្រាប់តែជនសង្ស័យក៏បានចាប់ទាញដៃនិងធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ក្រោយពេលធ្វើសកម្មភាពរួចហើយនារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូនពីរឿងរ៉ាវនេះក៏បានឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។
ករណីមួយនេះត្រូវបានសមត្ថកិច្ចនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ព្រោះថា នៅមានចំនុចជាច្រើន ដែលមានការសង្ស័យ៕ បញ្ញា