បញ្ជូន​ជនសង្ស័យ​ម្នាក់​រួម​និង​ថ្នាំញៀន​១​កញ្ចប់​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​មួយ​ករណី​កាលពី​វេលា​ម៉ោង​១៧ និង​០០​នាទី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​១៧ ស្ថិតក្នុង​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង​។​
លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានបញ្ជាក់​អោយដឹងថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ជា​លទ្ធិ​ផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​។​
លោក​បន្តថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ លី ស៊ូ​គី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់ ទម្ងន់ ១,១៧ ក្រាម ។ – ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង – កាបូប​ដាក់​លុយ​ចំនួន​១​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាកា​នៅ​រសៀល​ថ្ងៃទី​១៦​នេះ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

15129922_1792057277699501_1176214802_n15129718_1792057271032835_1978335481_n15057788_1792057267699502_708155733_n15057769_1792057284366167_777938159_n