សំណុំរឿង លោកស្រី ថាក់ ឡានី តុលាការប្រកាសសាលក្រមនៅរសៀលនេះ
រាជធានីភ្នំពេញ៖តាមគម្រោងនារសៀលនេះសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមនៃសំណុំរឿង លោកស្រី ថាក់ ឡានី ដែលពាក់ព័ន្ធនឹងការចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ដោយមិនមានមូលដ្ឋាន។
អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕