ឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​​របស់ អ្នកស្រី ទេព វ​ន្នី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សំណើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់ អ្នកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ ត្រូវបាន​លោក ងួន រតនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ សម្រេច​បដិសេធ​។​
​អ្នកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ។ សកម្មជន​បឹងកក់ អ្នកស្រី ទេព វ​ន្នី បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ខណៈ​ដៃគូ​គឺ​អ្នកស្រី បូ​វ សោភា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
​គួររម្លឹកថា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ​សម្រេច​កែប្រែ​បទចោទប្រកាន់​លើ​ស្ត្រី​បឹងកក់​ពីរ​នាក់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​ចលនា​បដិវត្តន៍​ពណ៌​មកជា​បទ​«​ប្រមាថ​» វិញ​៕

fn-2016-11-17-09-54-17-0