ពលរដ្ឋ​ចោទ​អាជ្ញាធរ​ឃុបឃិត​អោយមាន​ការសាងសង់​លំនៅឋាន​រំលោភ​លើ​ចំណី​ស្ទឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​បាន​ចោទ​ទៅលើ​អាជ្ញាធរ​ស្រុក​សង្កែ​ថា បាន​ឃុបឃិត​អោយមាន​ការចាក់​គ្រឹះ​សាងសង់​លំនៅឋាន​រំលោភ​ទៅលើ​ចំណី​ស្ទឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​បរិស្ថាន​និង​បាក់​ជ្រាំង​ស្ទឹង​។​
តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​បាន​អះអាងថា អាជ្ញាធរ​ស្រុក​សង្កែ​បាននិងកំពុង​ឃុបឃិត​អោយមាន​ការចាក់​គ្រឹះ​រឹងមាំ​សាងសង់​លំនៅឋាន​រំលោភ​ទៅលើ​ចំណី​ស្ទឹង​នៅ​ចំណុច​ក្បែរ​ស្ពាន​វត្ត​គរ​ត្រើយ​ខាងកើត ស្ថិតក្នុង​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​បង្ករ​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​បរិស្ថាន​និង​បាក់​ជ្រាំង​ស្ទឹង​។
​ប្រភព​បន្តបាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ​គេ​តែង​ឃើញ​ជន​ឈ្លាត​ឱកាស​មួយចំនួន​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លួច​សាងសង់​អាហារ​ដ្ឋា​ន​និង​លំនៅឋាន​រំលោភ​ទៅលើ​ចំណី​ស្ទឹង ហើយ​ទីតាំង​ទាំងអស់នោះ​តែង​បាន​ចោល​កាកសំណល់ និង​បង្ហូរទឹក​កខ្វក់​ផ្សេងៗ​ចូលទៅក្នុង​ស្ទឹង​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​បរិស្ថាន និង​បង្ក​អោយ​បាក់​ជ្រាំង​ស្ទឹង​ថែម​ទៀតផង​។​
ចំណែក​ម្ចាស់​ទីតាំង​ដែល​កំពុង​ចាក់គ្រឹះ​សាងសង់​លំនៅឋាន​ខាងលើ បាន​អះអាងថា មុន​ហ្នឹង​ធ្វើការ​សាងសង់​ខ្លួន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក​រួចហើយ​ទើប​អាច​ធ្វើបាន​។​
ពាក់ព័ន្ធ​ទៅ​និង​ការលើកឡើង​ខាងលើ​លោក គឹម វ​ណ្ណះ អភិបាលស្រុក​សង្កែ​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ​ថា លោក​មិនទាន់​បានដឹង​ទេ​រឿង​ទាំងអស់នោះ​ហើយ​លោក​ក៍​មិនបាន​អនុញ្ញាតអោយ​សាងសង់​ដែរ​។​
ចំណែក​លោក អ៊ុត ពឿ​ត មេឃុំ​អូរ​ដំបង​១​ពាក់ព័ន្ធ​ទៅនឹង​ករណី​ការលើកឡើង​ខាងលើនេះ​ផងដែរ​លោក​ថា​បាន​អញ្ជើញ​ម្ចាស់​ទីតាំង​មក​នែ​នាំ​និង​ហាមឃាត់​ហើយ ម្យ៉ាងវិញទៀត​លោក​ក៏​មិនបាន​អនុញ្ញាតអោយ​សាងសង់​ដែរ​ពី ព្រោះ​គ្មាន​នរណាម្នាក់​អាចមាន​សិទ្ធិ​អនុញ្ញាតអោយ​សាងសង់​រំលោភ​លើ​ចំណីផ្លូវ​ឬ​ស្ទឹង​ឡើយ តែបើ​សិន​មានការ​សាងសង់​បន្ត​មែន​លោក​នឹង​ចុះទៅ​ចាត់ការ​៕

15152347_1792680784303817_172972704_o15102126_1792680767637152_220422297_o15086896_1792680780970484_439554698_n15133945_1792680760970486_2018171924_o