លោក ញឹក ប៊ុនឆៃ គ្រោង​ចុះ​ជួប​អ្នកគាំទ្រនៅ​តាម​មូលដ្ឋាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​អះអាងថា មន្ត្រី​របស់​គណបក្ស​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាប់ផ្ដើម​យុទ្ធនាការ​នៅ​ដើមឆ្នាំ​ក្រោយនេះ សំខាន់​ចាប់ពី​ខែមករា ដោយ​រៀបចំ​ការជួបប្រជុំ ជាមួយ​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​ទូទាំងប្រទេស​។ លោក​ថា យុទ្ធនាការ​នោះ​អាចមាន​រយះពេល​៥​ខែ ដើម្បី​ស្វែងរក​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ឃុំ​/​សង្កាត់​។​
​លោក ញឹក ប៊ុនឆៃ បានបង្ហាញ​នូវ​សុទិដ្ឋិនិយម ថា គណបក្ស​លោក​និង​ដណ្ដើមបាន​អាសនៈ​ជា​មេឃុំ​ខ្លះ និង​ជំទប់​ឃុំ​ខ្លះ​នៅតាម​មណ្ឌលបោះឆ្នោត​មួយចំនួន​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ​គណបក្ស​បានចេញ​ប័ណ្ណសមាជិក​បក្ស​ជា​ផ្លូវ​ការប្រមាណ ១០៥០០០ នាក់ រួចហើយ​៕

m15-03-16-q-1-590x400