ភ្នំពេញ៖ជនសង្ស័យម្នាក់បានរំលោភសេចក្តីទុកចិត្ត ពីបទខ្ចីម៉ូតូ និងយកលុយចំនួន១២០ដុល្លារទៅបាត់ ដែលហេតុការណ៍កើតឡើងតាំងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នៅចំណុចរោងចក្រស្បែកជើងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ទិច រិទ្ធី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅមិនពិតប្រាដក ស្រុកកំណើតនៅភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះឈ្មោះ មន ស្រី អាយុ៣០ឆ្នាំមុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិត្រអញ្ចាញ២ សង្កាត់ត្រពាំក្រសាង ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុ ជនសង្ស័យខាងលើបានទៅធ្វើតេស្តចូលធ្វើការរោងចក្រ ហើយក៏ត្រលប់ទៅផ្ទះវិញដោយខ្ចីម៉ូតូ សុំជិះទៅផ្ទះមុន ស្រាប់តែទៅបាត់រហូតមកដល់ថ្ងៃនេះមិនឃើញជិះត្រលប់មកវិញ ហើយរូបខ្លួនបាន ព្យាយាមទាក់ទងទៅមិនបានក៏សម្រេចទៅដាក់ពាក់បណ្តឹងតែម្តង។ រីឯសំភារៈត្រូវជនសង្ស័យយកទៅនោះមានលុយចំនួន១២០ដុល្លារ និងអត្តសញ្ញណនៅក្នុងកែបម៉ូតូដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើដើម្បីចូលខ្លួនដោះស្រាយ៕ បញ្ញា