ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចក្នុងផ្សារបានឡែម ភូមិបានឡែម ឃុំទេពនិមិត្ត ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី ជាប់ព្រំប្រទល់ស្រុកកំរៀង សន្តិសុខផ្សារថៃវ៉ៃប្រជាពលរដ្ឋកម្ពុជាបណ្តាលអោយរងរបួសធ្ងន់ចំនួន០៣នាក់។
ជនរងគ្រោះទី១.ឈ្មោះ ជា គង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករ បែកក្បាលពីកន្លែង ដល់លលាដ៍ក្បាលរបួសធ្ងន់។ ២.ឈ្មោះ រឿត សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រងរបួសបែកក្បាលពីរកន្លែងដល់លលាដ៍ក្បាលរបួលធ្ងន់។ ៣.ឈ្មោះ ញ៉ាន វ៉េត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររងបបួសកញ្ជាំងកពីក្រោយមួយកន្លែង ដោយត្រូវនិងវត្ថុរឹងរបួសធ្ងន់។ ទាំងបីនាក់រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំពោះមុខជនរងគ្រោះទាំង៣នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពត្រាងស្រុកកំរៀង និងបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសំពៅលូនរួចហើយ។
មូលហេតុដែលនាំអោយសន្តិសុខផ្សារថៃវ៉ៃដោយសារជនរងគ្រោះមកតប័ត្រប្រចាំសប្តាហ៍ ហើយនាំគ្នាហូបចុកស្រវឹងស្រែកឡូឡា ចោលសំរាមខ្វះអនាម័យ និងនិយាយឡូឡាប៉ះពាល់អ្នកជិតខាង នៅមុខហាងលក់ដូររបស់គេ ពេលសន្តិសុខផ្សារមកណែនាំកើតមានទំនាស់ពាក្យសំដីឈានដល់សន្តិសុខថៃវ៉ៃប្រជាពលរដ្ឋ បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ហើយ។
គួរបញ្ជាក់ផងដែថា ចំពោះប្រជាពលរដ្នថៃចូលមករកស៊ីលក់ដូរនៅលើទឹកដីកម្ពជា បានមកសេរី ទោះមានការខុសឆ្គងយ៉ាងក៍ភាគីកម្ពុជាមិនដែលប្រើអំពើហិង្សា ទៅប្រជាពលរដ្ឋថៃទាំងនោះទេចំណែកអាជ្ញាធរថៃនៅបន្តសកម្មភាពមកលើប្រជាពលរដ្ឋខែ្មរយ៉ាងចាស់ដៃដដែល៕
សន្តិសុខផ្សារបានឡែមថៃវ៉ៃប្រជាពលរដ្ឋខ្មែររងរបួសធ្ងន់៣នាក់