ខេត្តកណ្តាល៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់នៅចញ្ចើមថ្នល់យ៉ាងអាណោចអាធ័មដោយសាររថយន្តរ៉េចង្កូតមកបុកម៉ូតូពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ស្ថិតនៅភូមិខ្សំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ុន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AM-4382 បើកបរក្នុងទិសដៅភ្នំពេញ.អ្នកលឿង។ ចំណែករថយន្តបង្កម៉ាកFUSOពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-0704ប្រភេទដឹកទំនិញមានទិសដៅអ្នកលឿង.ភ្នំពេញ(ទិសដៅច្រាស)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយត្ន័បានបើករថយន្តចូលចំណែកផ្លូវខាងស្តាំដៃម៉ូតូលុះមកដល់ចំណុចកើតហេតុខាងលើក៍បានបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរារចណ៍រួចកមអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅនwងកន្លែងកើតហេតុ។
ក្រោយកើតហេតុជំនាញបានបន្តនីតិវិធីប្រគល់សពជូនគ្រួសាររងគ្រោះនិងប្រមូលយកមធ្យោបាយទាំងពីរមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់៕