សង្ស័យ​ស្រវឹងស្រា​វៃ​គ្នា​ហើយ​ទៅ​បញ្ចប់រឿង​ត្រឹម​២០០​ដុល្លារ​នៅ​ប៉ុស្តិ៍​ទឹកថ្លា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​ភ្នំពេញ​៖​បុរស​២​នាក់​សង្ស័យ​ស្រវឹងស្រា​ដូចគ្នា​ទាស់​ពាក្យសំដី​គ្នា ឈានដល់​វៃ​តប​គ្នា​បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ​ជាង​៥​រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ផ្លូវ​២០០៤ ភូមិ​ស្លែង​រលីង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​បុរស​ទាំង​២​នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​យកទៅ​ប៉ុស្តិ៍នគរបាល​ទឹកថ្លា បុរស​ទី​១​ឈ្មោះ ម៉ៅ អាយុ​៣៣​ឆ្នាំ មុខរបរ​ជាជាង​ម៉ូតូ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ បុរស​ទី​២​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ អាយុ​ប្រហែល ៤០​ឆ្នាំ មុខរបរ​ចុងភៅ​រោងការ ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ទី​២​នោះបាន​ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​ឆ្លងកាត់​កន្លែងកើតហេតុ​ខាងលើ​ប៉ះ​ឥ​វ៉ាន់​របស់​ឈ្មោះ ម៉ៅ ភ្លាមនោះ​ឈ្មោះ ម៉ៅ ក៏បាន​ទៅ​ហក់​វៃ​ក៏មាន​ការប្រតាយប្រតប់​គ្នា​បង្កអោយមាន​របួសស្នាម​ទាំងសងខាង (​ជាង​ម៉ូតូ​ត្រូវចំ​ក្បាល​រងរបួស​ជា​ទម្ងន់​) ។​
​ក្រោយពី​មាន​ការប្រតាយប្រតបគ្នា​រួច​គេ​ឃើញ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ចុះទៅ​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​ដើ​ម្បើ​យកមក​ដោះស្រាយ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ដោយ​ភាគី​ខាង​ជាង​ម៉ូតូ​ព្រម​សងជំងឺចិត្ត​ចំនួន​២០០​ដុល្លា​រដើម្បី​បញ្ចប់រឿង​៕

15218635_1795361684035727_1346754795_n15227887_1795361680702394_713968981_n