ចាប់​មន្ត្រីនគរបាល​៥​នាក់​ដែល​គាប​ស៊ីលុយ និង​ម៉ូតូ​គេ​ពេលយប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​លោក ជួន សុវណ្ណ កាលពីពេល​ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​ធ្វើតាម​ចាប់ខ្លួន​មន្ត្រីនគរបាល​ចំនួន​៥​នាក់​នៅ​ខណ្ឌ​សែន​សុខ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គាប​ស៊ីលុយ និង​ម៉ូតូ​របស់គេ​នៅពេល​យប់​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ចំ​នយន​៥​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ស្ទាក់​កាក់​ក្រុមយុវជន​២​នាក់​កំពុង​ជិះ​ម៉ូតូ ដោយ​គាបស៊ី​យកលុយ ហើយ​យក​ម៉ូតូ​ទៅ​បញ្ចាំ​យកលុយ​ថែម​ទៀតផង​។​
​ក្រោយ​លឺដំណឹង​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​លោក ជួន សុវណ្ណ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រីនគរបាល​ទាំង​៥​នាក់​នោះ ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ មន្ត្រីនគរបាល​ទាំង​៥​នាក់​នោះ​ត្រូវបាន​បញ្ចូនទៅ​កាន់​ស្នងការ​រដ្ឋា​ន​នគរបាលជាតិ​រាជធានី​ភ្នំពេញ ដើម្បី​យកមក​ធ្វើ​ការពិន័យ​តាមច្បាប់​៕

fn-2016-11-23-22-09-03-1fn-2016-11-23-22-09-03-0fn-2016-11-23-22-08-27-0