កម្ពុជានឹងទទួលរងនូវឥទ្ធិពលសម្ពាធទាបមួយបក់ពីសមុទ្រចិនខាងត្បូង
រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណជនឲ្យបានដឹងថា បន្ទាប់ពីបានតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមកឃើញថា ប្រទេសកម្ពុជានឹងរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូងគ្រប់ដណ្តប់ ដែលអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បណ្តាខេត្តដែលអាចនឹងប៉ះពាល់រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្តាខេត្តនៅតាមតំបន់មាត់សមុទ្រជាដើម៕