ឃាត់ខ្លួន​ជនជាតិ​ចិន​១០​នាក់ដែលគ្មានលិខិតឆ្លងដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​នៅក្នុង​ការដ្ឋាន​សំណង់ china construction fourth engineering division corp. LTD ស្ថិតនៅ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​កម្មករ​ជា​ជនជាតិ​ចិន​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​ត្រួត​ពិនិត្យឃើញ​មាន​ជនជាតិ​ចិន​ចំនួន​២៧៨​នាក់ ស្រី​០៤ ក្នុងនោះ​គ្មាន​លិខិតឆ្លងដែន​ចំនួន​១០​នាក់ ត្រូវបាន​ឃាត់ខ្លួន​យកមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សាកសួរ​, មាន​លិខិតឆ្លងដែន​ចំនួន​១៦៨​នាក់ ស្រី​ចំនួន​០៤​នាក់ និង​គ្មាន​សៀវភៅ​ការងារ​ចំនួន​១៣៩​នាក់ ដកយក​លិខិត​ឆ្លង​មក​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ការងារ​៕

fn-2016-11-24-10-44-16-9fa31e6dc-39e7-4b88-b458-7b71ef6dc2cafn-2016-11-24-10-44-15-0fn-2016-11-24-10-44-16-8