ព្រឹកនេះតុលាការក្រុងភ្នំពេញបើកសវនាការកាត់ទោសលោក សម រង្ស៊ី
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក សម រង្ស៊ី និងជំនួយការរបស់គាត់ពីរនាក់ទៀតពាកព័ន្ធករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម។
លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ
គួរបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៉ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និងលោក សៀង សុខ ជាតំណាងអយ្យការ៕