ដោយ៖ប៉ែនសុផល
បាត់ដំបង៖កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតក្របួចជនសង្ស័យករណីប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ក្នុងបទល្មើសជាក់ស្ដែងកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចចំការកៅស៊ូក្រុមហ៊ុនរតន៍សម្បតិ ស្ថិតក្នុងក្រុមទី៥ ភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់អោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន៖ទី១ឈ្មោះ គង់ រតនា ហៅទី ភេទប្រុស អាយុ២១ឆ្នាំ។ ទី២ ឈ្មោះ ចាន់ បូរ៉ា ហៅអូន ភេទប្រុស អាយុ៣១ឆ្នាំទាំងពីរនាក់រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៤កញ្ចប់តូចទម្ងន់០,៧៧ក្រាម។ ទូរស័ព្ទដៃចំនួន៣គ្រឿង,ដែកកេះចំនួន៣,កាបូបដាក់ទូរស័ព្ទ១។ ប្រាក់រៀលចំនួន១០០,០០០រៀល(ដប់ម៉ឺនរៀល)។ រថយន្តម៉ាកNISSAN MARCHចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនិងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕
ក្របួចជនសង្ស័យ២នាក់រួមនិងថ្នាំញៀន៤កញ្ចប់តូច