ជ​នង​ស្ស័​យ​ម្នាក់​ទ្រមខ្លួន ទម្រាំ​ដល់ដៃ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

​ខេត្តកណ្ដាល​៖​ជនសង្ស័យ​មា្ន​ក់​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ​ទ្រមខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ដាក់​នៅលើ​ចិញ្ចើមផ្លូវ​បានសម្រេច​តែ​១០​ម៉ែត្រ ក៏ត្រូវ​ម្ចាស់​គេ​ទាន់​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ផ្សារ​បែក​ចាន ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ធី រ័ត្ន​មន្នី អាយុ​២៤​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ ទឹម សំអុល អាយុ​៥៣​ឆ្នាំ ទុក​ម៉ូតូ​លើ​ចិញ្ចើមផ្លូវ​មុខ​តូប​លក់ដូរ​។ សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Honda C110 ពាក់​ស្លាក​លេខ ឃ​-8306-​កណ​1 ដឹក​ឥ​វ៉ាន់​យកទៅលក់ ពេលទៅដល់ ទុក​ម៉ូតូ​លើ​ចិញ្ចើមផ្លូវ​មុខ​តូប​លក់ដូរ​របស់ខ្លួន ហើយ​លើក​ឥ​វ៉ាន់​ដាក់​តូប ពេលនោះ​ជនសង្ស័យ បានមក​លួច​បណ្តើរ​ម៉ូតូ​របស់​ជនរងគ្រោះ យក​ចេញទៅ​ទិសខាងកើត បាន​ប្រហែល​១០​ម៉ែត្រ ជនរងគ្រោះ​មើលឃើញ​ទាន់​ក៏​ស្រែក​ឲ្យ​គេ​ជួយ និង​រត់​ដេញចាប់បាន​ជនសង្ស័យ​យក​ម៉ូតូ បាន​មកវិញ​ភ្លាមៗ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ រងរបួស​ទើប​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​។
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ដ​៕

fn-2016-11-28-10-12-30-2fn-2016-11-28-10-12-30-0