ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នាបីនាក់បានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិពីអ្នកលក់ទិញស្រូវមួយកន្លែងក្នុងស្រុកថ្មគោលរួចរត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខខ្លោងទ្វារវត្តទួលព្រះខែស្ថិតក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាតដំបង។
លោក ឡាច វ៉ាន់ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃបញ្ជារការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ករណីប្លន់ប្រដាប់អាវុធខាងលើនេះបង្កដោយជនល្មើសចំនួន៣នាក់មិនស្គាល់
មុខពាក់អាវប៉ារ៉ាក្រឡាធំពណ៌ខៀវពាក់មួកក្រតិបមានរិម ប្រដាប់ដោយកាំភ្លើងម៉ាកអាកាបត់១ដើមនិងកាំបិតប៉ាំងតោចំនួន១ បានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់កំរាម និងបាញ់ដីចំនួន៤គ្រាប់គំរាមជនរងគ្រោះឈ្មោះ អ៊ុក អឿ ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាតដំបងខណៈដែលអ្នកលក់ ទិញស្រូវកំពុងទូទាត់លុយ។
ប្រភពបន្តថា សភារបាត់បង់រួមមាន៖កាបូបស្ពាយពណ៌ក្រម៉ៅចំនួន១ លុយបាត៥០០០០បាត(ប្រាំម៉ឺនបាត) លុយខ្មែ១០០០០០០រៀល(មួយលានរៀល) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ មួង ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំមុខរបធ្វើស្រែរស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោលជា នាក់លក់ស្រូវ។ សំភារៈបាត់បង់
លុយបាតចំនួន៧៥០០០បាត(ប្រាំពីរម៉ឺនប្រាំពាន់បាត) លុយខ្មែរ៥០០០០០រៀល(ប្រាំសែនរៀល
ទូរសព្ទ័ដៃម៉ាកនូគាពណ៍ខ្មៅចំនួន១គ្រឿងលេខ។
បច្ចប្បន្នករណីខាងលើនេះត្រូវបានកំលាំងសមត្ថកិច្ចទាំងអាវុធហត្ថទាំងនគរបាលកំពុងធ្វើការស្រាវជ្រាវបន្ត៕
ក្រុមចោរប្រដាប់អាវុធភ្ជង់ប្លន់អ្នកទិញ លក់ស្រូវយកកាបូបលុយ