ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ប្រកាស​មិន​ចូល​បំភ្លឺ​ជា​លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តាម​ដីកា​តុលាការ​ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ ត្រូវ​និមន្ត​ចូលទៅ​តុលាការ​រាជធានី​ភ្នំពេញ ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ​ខាងមុខនេះ ដើម្បី​សាកសួរ​ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​លោក ម៉ម សូណង់ដូ ។ ប៉ុន្តែ​ព្រះអង្គ​បានប្រកាស​ហើយ​ថា មិន​ចូល​បំភ្លឺ​តាម​ដីកាកោះ​នោះទេ ។​
​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ត្រូវបាន លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ប្តឹង​ពីបទ​បរិហាកេរ្តិ៍ ហើយ​តុលាការ​ក៏បាន​កោះហៅ​ម្តង​ដែរ តែ​ព្រះអង្គ​មិនបាន​ចូល ។​
​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះអង្គ ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ បានបង្ហាញ​ការ​អាក់អន់ចិត្ត​ចំពោះ​តុលាការ​រាជធានី​ភ្នំពេញ ដែល​មិនបាន​ប្រើប្រាស់​សង្ឃ​ស័ព្ទ​នៅក្នុង​ដីកា​កោះហៅ​នោះ​។ កាលពី​ថ្ងៃទី​១៧​វិច្ឆិកា​កន្លងទៅ ព្រះអង្គ​ប៊ុត ប៊ុន​ទិញ មិនបាន​និមន្ត​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​កោះហៅ​របស់​តុលាកា​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ព្រះអង្គ​ចាត់ទុកថា ចង់​ឲ្យ​ធ្វើតាម​ច្បាប់ វិន័យ​សង្ឃ​ជាមុនសិន មុននឹង​អនុវត្តន៍​ច្បាប់​រដ្ឋ​ណាមួយ​លើ​ព្រះអង្គ៕

4296fa41aeeb5fe37b1f2d5a74dcbb1d_l