មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ មិនទាន់បាន​ផង​ត្រូវ​ប្រុស​ព្រាន​ចាប់រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេង​ម្នាក់​ទើប​មកពី​ខេត្ត​មករក​ការងារ​ធ្វើ​មិនទាន់បាន​ផង​ត្រូវបាន​ប្រុស​ព្រាន​ចាប់រំលោភ​បានសម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ផ្ទះជួល លេខ D3 ជាប់​ទី​២ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រថ​គ្រោះ​មានឈ្មោះ ណ ស ន អាយុ​១៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​នេះ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​
​បើតាម​នារី​ជនរងគ្រោះ​ថា នាង​ទើបតែ​មក​ទីក្រុង​ភ្នំពេញ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រក​ការងារ​ធ្វើ ប៉ុន្តែ​ដល់​ថ្ងៃកើតហេតុ​ក្រោយពី​បាន​ចាកចេញ​ទៅធ្វើ​តេស្ត​នៅ​រោងចក្រ លុះ​មកដល់​ក្នុង​បន្ទប់​ជួល​ត្រូវ​ជន​ល្មោភកាម​ឈ្មោះ ធី សុវណ្ណ អាយុ​៣២​ឆ្នាំ មុខរបរ សន្តិសុខ​យាម​រោងចក្រ ក្បែរ​កន្លែងកើតហេតុ ស្នាក់នៅ​បន្ទប់​ជួល រួមជាមួយ​ប្រពន្ធ នៅ​បន្ទប់​លេខ I 02 ជាន់​ទី​២ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តបាត់ដំបង បាន​នាង​ចាប់រំលោភ​រហូត​បានសម្រេច ដោយ​ទ្រាំ​មិនបាន​ក៏​រត់​ទៅប្តឹង​សមត្ថកិច្ច ប៉ុន្តែ​ជនល្មើស​ដឹងខ្លួន​ក៏បាន​រត់គេចខ្លួន​បាត់​ពី​បន្ទប់​ជួល​របស់ខ្លួន​៕

15241355_1285758068150090_6696564878979547126_n15219658_1285757984816765_8758720966489510022_n482bd329-217d-4773-b2df-fcb17a84e3d0