បុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមអ្នកតាចិននៅវត្តសំពៅមាស
រាជធានីភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយគ្រាដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចខ្ទមអ្នកតាចិន ក្នុងវត្តសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុ២០ឆ្នាំជាង ជនជាតិខ្មែរ។ តាមការធ្វើកោសល្យវិច្ច័យរបស់ប៉ូលីសជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំដឹកទៅបូជានៅវត្តឫស្សីសាញ់៕