អំពើ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​ផ្សេងៗ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​ភ្នំពេញ​៖​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ក្រុមចោរ​ប្រដាប់អាវុធ​និង​បានធ្វើ​សកម្មភាព​ផ្សេងៗ​យ៉ាង​កក្រើក​ដូចជា​ករណី​ប្លន់​-​លួច​-​ឆក់​ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​ពុំមាន​សមត្ថកិច្ច​ណា​អាចជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​ទេ​ជា ហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទុកចិត្ត​លើ​សមត្ថកិច្ច​ខណ្ឌមានជ័យ​។​
​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​មាន​ករណី​ប្លន់​ម៉ូតូ​ហុងដា​២០១៧​បានសម្រេច​នៅ​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​មាន​ករណី​កាច់​.​ក​ម៉ូតូ​នៅ​ម៉ា​ត​តេ​លា​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​
​ក្នុង​ហេតុការណ៍​ករណី​ណាក៏ដោយ​ប្រជាពលរដ្ឋ​មិន​ដែរ​ឃើញ​សមត្ថកិច្ច​យកចិត្តទុកដាក់​បង្ក្រាប​បាន​ម្តង​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌមានជ័យ​ស្ទើរតែ​អស់ជំនឿ​លើ​សមត្ថកិច្ច​ហើយ​។​
​ប្រជាពលរដ្ឋ​ក៏បាន​សុំ​អំពាវនាវ​ឲ្យ​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន និង​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ហើយ​។​
​សូម​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

15300727_1798394133732482_797435625_n15239152_1798394137065815_734408129_n