បបួល​ទៅ​បេះ​ផ្លែ​ល្ពា​ក់​ស្រាប់តែដល់​ក្នុងព្រៃ​ចាប់រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

ខេត្តព្រៃវែង​៖​នគរបាល​ស្រុក​កំចាយមារ​បាន​ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​រំលោភ បន្ទាប់ពី​បុរស​រូបនោះ​បបួល​ក្មេងស្រី​ម្នាក់​ទៅ​បេះ​ល្ពា​ក់​ក្នុងព្រៃ​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​៥៦​នាទី​រសៀល ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ព្រៃ​ក្បែរ​ភូមិ​បឹង​ព្រះ ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​
​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ឈ្មោះ ណា​ង ណៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រះ ឃុះ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ រីឯ​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​ប៉ុណ្ណោះ រស់នៅ​ជាមួយ​ជីដូន ដោយ​ឪពុកម្ដាយ​បាន​លែងលះគ្នា​ហើយ​។​
​នគរបាល​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ​បេះ​ផ្លែ​ល្ពា​ក់នៅ​ក្នុងព្រៃ​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​១៧០​ម៉ែត្រ ដោយ​ជន​សង្ស័យថា​ចាំ​ឲ្យ​លុយ​១៥០០​រៀល តែ​ពេលទៅដល់​ក្នុងព្រៃ​ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​តែម្តង ។​
​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

173b4066-d712-4de1-9284-495966c58ee5