ដោយ៖បញ្ញា
ភ្នំពេញ៖មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញេសន្យានឹងលុបបំបាត់ឲ្យបានចំពោះលោកគ្រូ អ្នកគ្រូណាដែល បន្តយកលុយកូនសិស្សខុសពីគោលការណ៍ ដោយព្រមាននឹងដាក់ពិន័យយ៉ាងតឹងរឹង។
ដោយឡែកនៅសាលាបឋមសិក្សាជម្ពូរវ័ន្តគ្រូៗបង្រៀនមួយចំនួននៅតែបន្តយកលុយកូនសិស្សចំនួនមួយថ្ងៃម្នាក់ៗ៥០០៛រីឯសិស្សដែលមានជីវភាពក្រក្រីគ្មានលទ្ធភាពត្រូវបង្ខំចិត្តផ្អាកការសិក្សា។
លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានធ្វើការអំពាវនាវឆ្លើយតបទៅនឹងសំណើរបស់ អាណាព្យាបាលសិស្សក្នុងវេទិកាសាធារណៈកាលពីកន្លងទៅបានចាត់ទុកថាការយកលុយសិស្សានុសិស្សខុសពីគោលការណ៍ជាទង្វើខុសច្បាប់ត្រូវតែដាក់ពិន័យឲ្យបានម៉ឹងម៉ាត់ជាទីបំផុត។
ដើម្បីលុបបំបាត់ភាពអសកម្មរបស់លោកគ្រូ អ្នកគ្រូ នេះគឺត្រូវបានជួយលើក កំពស់គុណភាពអប់រំនិងធ្វើការប្រកួតប្រជែងជាមួយសាលាឯកជនផងដែរ។
ប្រសិនបើក្រសួងនិងមន្ទីរអប់រំអនុវត្តការលុបបំបាត់គ្រូយកលុយសិស្សបាន មែននោះវាជារឿងល្អបំផុត ដើម្បីអោយកូនចៅអ្នកក្រីក្រមានលទ្ធភាពបានចូលរៀនដូចគ្នាៗ ទៅនឹងសិស្សដ៏ទៃទៀតដែលមានលទ្ធភាពធូរធារ៕