ក្មេងប្រុស​​ម្នាក់​ត្រូវ​រាន​ទេវតា​បាក់​សង្កត់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ក្មេងប្រុស​ម្នាក់​ត្រូវ ព្រះ​ភូមិ (​រាន​ទេវតា​) បាក់​សង្កត់​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម គ្រា​ដែល​ក្មេងប្រុស​រូបនេះ​ទៅលេង ឫ​តោង​រាន​ទេវតា​នោះ ដែល​ហេតុការណ៍​នេះ​កើត​នៅវេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខផ្ទះ​អ្នកលក់​រាន​ទេវតា​ឈ្មោះ សុខ សម្បត្តិ ស្ថិតក្នុង​ភូមិ​ព្រែក​ឫស្សី​លិច សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់​អាជីវកម្ម​(​លក់​រាន​ទេវតា​) ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ មុខរបរ​លក់​រាន​ទេវតា​បានគេច​ខ្លួន​) និង​ប្រពន្ធ​ឈ្មោះ សុ​ប សូ​រី អាយុ​៣៧​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រែក​ស្តី ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​លក់​រាន​ទេវតា​។ ច​ណែ​ក​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ កុសល វិសាល ជា​សិស្សសាលា មាន​អាយុ​៨​ឆ្នាំ​។ សមត្ថកិច្ច​បន្តថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ដើរ​ឆ្លងកាត់ ទីនោះ​ជា​រៀងរាល់ថ្ងៃ ហើយ​ពេល​ដើរ​មកដល់​កន្លែង​ចំណុចកើតហេតុ គឺ​គាត់​ចេះតែ​តោង​លេង​មិន​ដែលមាន​បញ្ហា​អ្វី​ទេ លុះ​មកដល់​ថ្ងៃ កើតហេតុ​ក្មេងរងគ្រោះ​ប្រហែលជា​នៅ​តោង​លេង​យូរ បានជា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​តែម្ដងទៅ​។​
​តាម​ការពិនិត្យ​វិភាគ របស់​ជំនាញ​សាកសព​ក្មេងរងគ្រោះ​ដែល​ស្លាប់​នេះ គឺ​បណ្ដាលមកពី​ការ​តោង​យោគ រាន​ទេវតា​នោះ​ទើប​ធ្លាក់​សង្កត់​ចំក្បាល​ស្លាប់​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន​។ ចំណែកឯ​សាកសព​គឺ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-12-02-07-44-34-3fn-2016-12-02-07-44-33-2fn-2016-12-02-07-44-33-1fn-2016-12-02-07-44-33-0