រថយន្ត​ថៃ​១​គ្រឿង​បើកប​យ៉ាង​លឿន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣ និង​៣០​នាទី​ថ្ងៃទី​១ ធ្នូ​២០១៦​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បង្កឡើង​រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ថៃ បុក​រថយន្ត​ជនជាតិខ្មែរ​បណ្តាល​ឲ្យ​រងរបួស​៤​នាក់​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក toyota vigo ពណ៌ ទឹកប្រាក់​ចង្កូត​ស្ដាំ​ពាក់​ស្លាក​លេខ​9336 អ្នកបើកបរ​ជា​ជា​ជាតិ​ថៃ​ឈ្មោះ ដាំ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ប្រទេស​ថៃ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា យន្ត​ថៃ​ឡើង​វ៉ា​រថយន្ត ធំ​ខាងមុខ​ដោយ​មិន​ស្គាល់​ច្បាប់ទម្លាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​នោះឡើយ ទើប​វ៉ា​មិន​ផុត​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​១​គ្រឿង​ផ្សេងទៀត ម៉ាក​កាមរី​ចង្កូត​ស្ដាំ​សេរី​ឆ្នាំ​៩៣ ពណ៌​ស ពាក់​ស្លាក​លេខ​ប៉ៃលិន​2A.0321 អ្នកបើកបរ​ដោយ​ឈ្មោះ ឈន ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នកធ្វើ​ចំការ រស់នៅ​ភូមិ​បឹង​ប្រ​លិ​ត សង្កាត់​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​៣​នាក់​ទី​១-​ឈ្មោះ ជុំ ឡូញ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​អ្នកធ្វើ​ចំការ​រស់នៅ​ភូមិ​បឹង​ប្រ​លិ​ត សង្កាត់​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​របួស​(​របួសស្រាល​)​។ ទី​២-​ឈ្មោះ ជុំ ចិន ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​មុខរបរ​ធ្វើ​ចំការ​រស់នៅ​ភូមិ​បឹង​ប្រ​លិ​ត សង្កាត់​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​របួស​(​របួសស្រាល​)​។ ទី​៣-​ឈ្មោះ​ឈឿន មករា ភេទ​ស្រី​អាយុ​៤​ឆ្នាំ​ត្រូវជា​កូន​ជុំ​ចិន​របួស​(​របួសស្រាល​)​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​។ រីឯ​រថយន្ត​បង្ក​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​មោង​រង់ចាំ​ធ្វើការ​ដោះស្រាយ ទៅតាម​ច្បាប់​នៅពេល​ក្រោយ​៕

15293358_1799577760280786_1463029157_o15271284_1799577780280784_2114843964_o15293346_1799577763614119_2105870990_o15271733_1799577776947451_1335546050_o