ភ្នំពេញ៖ឥទិ្ធពលថ្នាំញៀនធ្វើអោយបុរសម្នាក់បែកថ្នាំវង្វេងវង្វន់រត់ឡើងលើដំបូលកុដ្ឋិលោកហក់ចុះហក់ឡើងហើយស្រែកថា “មានគេយកប្រពន្ធខ្ញុំមកដេកនៅផ្ទះសំណាក់” ហើយក្នុងដៃកាន់ដំបងមួយទៀតធ្វើមានលោកមានការភិតភ័យ៉ាងខ្លាំងក៏បានរាយការណ៍ទៅសមត្ថកិច្ច។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលវេលាម៉ោង១២ និង០០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បុរសបែកថ្នាំនោះបាននិយាយប្រាប់សមត្ថកិច្ចទាំងមមីមមើថា ខ្លួនមានឈ្មោះ បរ អាយុមិនចាំទេ ហើយជាអ្នកលើកអីវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅផ្ទះជួលក្នុងបុរីលឹមឈៀហាក់ជាមួយប្រពន្ធ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយខ្លួនមកវត្តស្ទឹងមានជ័យនេះគឺដើម្បីស្វែងរកប្រពន្ធទៅលួចដេកនៅផ្ទះសំណាក់។
បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុបានលោងលោមយកទៅប៉ុស្តិ៍ដើម្បីធ្វើការអប់រំ៕