ដុត​កាំជ្រួច​លេង ផ្ទុះ​របួសធ្ងន់​ស្រាល​៣​នាក់​នៅ​ឆ្នេរ​អូរ​ឈើទាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល គ្រា​ដែល​គ្នា​ដុត​កាំជ្រួច​លេង នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ស្រាប់តែ​ផ្ទុះ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល តូប​លេខ​៩១១​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ ហ៊ុន ច្រឹ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ឈូក ខេត្តកំពត របួស​បែក​ក្រដាស់ត្រចៀក​, ជនរងគ្រោះ ទី​២​ឈ្មោះ ហ៊ុន ហ៊​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រងរបួស​ស្រាល និង​ជនរងគ្រោះ​ទី​៣​ឈ្មោះ អន ម៉ាន់​ដា​ណី អាយុ​៣ រស់នៅ​រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​៕

15253597_1699171093730588_6224686394800390314_n15220019_1699171103730587_5228601553288266635_n15349695_1699171057063925_4453783134471334270_n