ព្រឹទ្ធសភា​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បី​ពិភាក្សា​និង​ឱ្យយោបល់​ទៅលើ​សេចក្តីព្រាងច្បាប់ ថវិកាជាតិ​ឆ្នាំ​២០១៧ រួមជាមួយ​នឹង​របៀប​វារៈ​មួយចំនួនទៀត​។​
​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ រួមមាន​ដូចខាងក្រោម​៖ ១. ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២ ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា​នីតិកាល​ទី​៣​។ ២. ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៣ ព្រឹទ្ធ​ភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម​ពៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ ទៅក្នុង​របៀប​វរៈ​សម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា​នីតិកាល​ទី​៣៕

img_3702