ផ្តន្ទាទោស​លោក​មេឃុំ ស៊ា​ង ចែត ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មកពី​គណបក្ស​សម រង្ស៊ី ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​។
​ការប្រកាស​សាលក្រម​ដែល​គ្មាន​សំអាង​ហេតុនេះ​ធ្វើឡើង​ដោយ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះមុខ​លោក ស៊ា​ង ចែត និង​មេធាវី​ការពារ​ក្ដី​ផងដែរ​៕

fn-2016-12-05-07-59-28-0