បង្ក្រាប​សង្វៀន​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​មាន់​១២​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​១​កន្លែង​ដោយបាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​មាន់​១២​ក្បាល កាលពី​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦​នៅ​ចំណុច ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
លោក​វរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បានអោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជល់​មាន់​ចំនួន​២​នាក់​។ លោក​បន្តថា ជនសង្ស័យ​ទី​១​ឈ្មោះ ជា ម​រ៉ា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តួច ឃុំ​តាពូង​ស្រុក​ថ្មគោល​ជា​(​ម្ចាស់ផ្ទះ​)​។ ទី​២​ឈ្មោះ គុណ រ៉ា​ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តួច ឃុំ​តាពូង ស្រុក​ថ្មគោល​ជា​(​អ្នកលេង​)​។​
​ជាមួយគ្នានេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​មាន់​ចំនួន​១២​ក្បាល ម៉ូតូ​ចំនួន​៨​គ្រឿង ស៊ុម​ដាក់​មាន់​ចំនួន​១៣ សង្វៀន​ជល់​មាន់​ចំនួន​១​ដុំ កៅអី​(​ក្តារ​)​ចំនួន​៥ ឆ្នាំង​សំរាប់​ដាំទឹក​ស្អំ​មាន់​ចំនួន​១​ផងដែរ​។
លោក​វរសេនីយ៍ត្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ក្រោយពី​ឃាត់ខ្លួន​បញ្ជូនមក​អធិការនគរបាល​ស្រុក​ថ្មគោល​រួចមក​សមត្ថកិច្ច​ជំនាញ​បាន​អប់រំ និង​ធ្វើការ​កិច្ចសន្យា​អោយ​ត្រឡប់ទៅផ្ទះ​វិញ​៕

15368839_1801087216796507_126686339_o15322489_1801087223463173_569303141_o15320329_1801087236796505_1368282234_n15311515_1801087246796504_995251847_o15310570_1801087266796502_996616911_n15310342_1801087260129836_789329853_n