ប្តី​តិ​រិ​ច្ឆា​ន​កាប់​ប្រពន្ធ​មួយ​ផ្គាក់​ស្លាប់ចោល​កូន​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​ករណី​ឃាត​កម្មនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់ចំណុច​ត្រ​ពង​ពង់​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល វែង ខេត្តពោធិ៍សាត់ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់ចោល​កូន​២​នាក់​នោះ​មានឈ្មោះ សួន ធី អាយុ​៤០​ឆ្នាំ ត្រូវបាន​បុរស​ជា​ប្តី​ឈ្មោះ ឆេង សារិទ្ធ អាយុ ៣៥​ឆ្នាំ​ដែលមាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ប្រពន្ធ​ខណៈ​ជនល្មើស​មាន​អាកា​រៈ​ស្រវឹង និង​ភ្លើង​ប្រច័ណ្ឌ​ផង​នោះបាន​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ចំក្បាល ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ប្រកាច់​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ធ្វើការ​ចាប់ខ្លួន​ជនល្មើស​បាន ដើម្បី​យកទៅ​ចាត់ការ​តាម​នីតិវិធី ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

untitled-1khmerrr