ម្ដាយ​ជំពាក់​លុយ​៨០​ដុល្លារ​ហៅ​កូនស្រី​ទៅ​វាយ​ព្រោះ​ខឹង​មិន​ប្រាប់​លេខ​ទូរស័ព្ទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2016 ក+ ក-

​ភ្នំពេញ​៖​ស្ត្រី​វ័យ​ប្រហែល​៣០​ឆ្នាំ​ម្នាក់ បាន​ហៅ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់ទៀត​ទៅ​ជួប ហើយ​បាន​សុំ​លេខ ទូរស័ព្ទ​ម្ដាយ​របស់​នាង ដើម្បី​ខ​ល​ទៅ​ទារលុយ ព្រោះ​ម្ដាយ​ក្មេងស្រី​ខាងលើ​នោះ ជំពាក់​លុយ​ចំនួន​៨០​ដុល្លារ មិនមាន​លទ្ធភាព​សង ប៉ុន្តែ​ខណៈនោះ​នាង​មិនបាន​ប្រាប់​ទេ ស្រាប់តែ​ស្ត្រី​ម្ចាស់ បំណុល មានការ​ខឹងសម្បារ ដាច់​ក្បាល​ដាច់​កន្ទុយ បង្ក​ជា​ជម្លោះ​ប្រតាយប្រតប់​គ្នា​កើតឡើង បណ្ដាល​ឲ្យ ក្មេងស្រី​រូបនោះ រងរបួស​ដាច់ រយះ​ដៃ​ដោយសារ​ក្រចក របស់​ស្ត្រី​ម្ចាស់បំណុល​រូបនោះ​។ ពេលនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មនុស្ស​ចាស់​វាយ​ក្មេង បង្ក​ឲ្យ​មាន​របួសស្នាម​បែបនេះ ហើយ​មាន​មនុស្ស​ទៅ​ចោមរោម​មើល យ៉ាងច្រើន ថែម​ទៀតផង និង​បាន​ចូលទៅ​ជួយ​ចាប់ មិន​ឲ្យ​ស្ត្រី​ម្ចាស់បំណុល​នោះ​វាយ​ធ្វើបាប​ក្មេង​នោះឡើយ​។​
​ហេតុ​ការ​ណ៏​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​ជា​ម្ចាស់ បំណុល​ដែល​បង្ក​របួសស្នាម​លើ​ក្មេងស្រី​ជា​អ​និតិ​ជន​នោះ​ឈ្មោះ ពៅ អាយុប្រមាណ​ជាង​៣០​ឆ្នាំ​មុ​ខេ​បរ ជា​អាជីវ​ករលក់​គ្រឿងអលង្ការ​កាឡៃ នៅក្នុង​ផ្សារ​ទួល​ពង្រ​នោះ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ឃឹម សុ​វណ្ណា​រី អាយុ​១៦​ឆ្នាំ មុខរបរ​បញ្ចូល​ភ្លេង​ទូរស័ព្ទ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ និង​មាន​ម្តាយ​ឈ្មោះ ហ៊ុ​ក វ​ណ្ណី អាយុ​៣០​ឆ្នាំ មានមុខ​របរ​លក់​ទឹកអំពៅ​ស្នាក់​ផ្ទះជួល​ភូមិ​ទួល​ពង្រ ជាមួយគ្នា​ដែរ​។​
​ក្រោយពេល​កើតហេតុ ស្ត្រី​ខាងលើ​និង​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សន្តិសុខ​ផ្សារ​នាំទៅ​កាន់​ទីស្នាក់ការ​ផ្សារ​ទួល ពង្រ​នោះ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ប៉ុន្តែ​ភ្លាមៗ​នោះ​ស្ត្រី​ដៃដល់ មិនបាន​ទទួលខុស​នោះទេ បាន​បដិសេធ​ន៏ ថា​ខ្លួន​មិនបាន​វាយ​ទៅលើ​ក្មេងស្រី​នោះទេ គឺជា​ការប្រតាយប្រតប់​គ្នា ទៅវិញទៅមក​តែប៉ុណ្ណោះ ម្យ៉ាង​ខ្លួន មាន​បីកូន​តូច​នៅក្នុង​ដៃ​ទៀតផង​។​បន្ទាប់ពី​មានការ​ន្រ​កែក​គ្នា​បែបនេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បាន​ប្រុង​នាំខ្លួន​ទៅកាន់​ប៉ុស្ដិ៍ ទើប​ស្ត្រី​រូបនោះ​សុខចិត្ត សម្របសម្រួល​គ្នា​ជាមួយ ក្មេងស្រី​រងគ្រោះ បញ្ចប់រឿង​ដោយ​ការលុបចោល​បំណុល​ដែល​ម្ដាយ​ក្មេងស្រី​នោះ​ជំពាក់​៕

15369885_1801959540042608_1737543451_o15354276_1801959533375942_2042904778_o15369672_1801959550042607_1411050203_o