រាជធានីភ្នំពេញ៖ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅព្រឹកព្រលឹម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះបានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផ្ទះជួល និងសិប្បកម្មឈើ ស្ថិតនៅផ្ផ្ទះលេខ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យឃើញមានជនបរទេសចំនួន០៩ នាក់ ស្រី០៥នាក់ ជាជនជាតិវៀតណាម បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរខុសច្បាប់ គ្មានលិខិតឆ្លងដែន។ លោកបានបន្តទៀតថា ក្រោយការឃាត់ខ្លួន ជនជាតិវៀតណាមទាំង៩ នាក់ ដែលគ្មានលិខិតឆ្លងដែន ត្រូវបាននាំមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធី៕