បង្ក្រាបឈើសុក្រំ២០០កំណាត់នៅស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី៖កម្លាំងអាវុធហត្ថខេត្តរតនគិរី បានចុះបង្ក្រាបបទល្មើសព្រៃឈើ រឹបអូសបានឈើសុក្រំ ២០០កំណាត់ នៅម៉ោង២ និង០០នាទី រសៀលថ្ងៃទី៦ ខែធ្នូនេះ ខណៈក្រុមឈ្មួញ ព្យាយាមលាក់ទុកនៅទីតាំងមួយកន្លែង ស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលម្សិលមិញ។
លោក សុខ មីន មេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បន្ទាប់ពីបង្ក្រាបឈើសុក្រំខាងលើកម្លាំងជំនាញ បានប្រមូលឈើគរទុកមួយកន្លែង និងដាក់កម្លាំងឈាមកាម ដោយខ្លាចក្រែងមានបក្ខពួកក្រុមឈ្មួញមករំដោះយកឈើ ហើយនៅព្រឹកថ្ងៃទី៧ ខែធ្នូ នឹងប្រគល់ឲ្យមន្ត្រីរដ្ឋបាលផ្នែកបរកែវ ដឹកយកទៅរក្សាទុកដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ៕