ដោយ៖ប៉ែន សុផល
បាត់ដំបង៖ករណីលួចឆក់មួយត្រូវបាន កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបង្ក្រាបបាន ។
សមត្ថកិច្ចបានចុះធ្វើការបង្ក្រាបករណីលួចឆក់មួយ នៅពេលបន្ទាប់ពីកន្លងទៅថ្មីៗនេះគេមើលឃើញថាមនុស្សប្រុសស្រីជាច្រើននាក់រងការចាប់ខ្លួនជាបន្តបន្ទាប់ដោយកម្លាំង នគរបាលខេត្តបាត់ដំបង ក្នុងយុទ្ធនាការប្រឆាំងបទល្មើសនៅក្នុងខេត្តបាត់ដបង ដែលអនុវត្តតាមផែនការនិងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោសថេតស្នងការនគរបាលខេត្តបាត់ដំបង ។
បើតាមរបាយការណ៍ លោកវរសេនីយ៍ត្រី ប៉ាងហៀង អធិការក្រុងបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២៩ វិច្ឆិកា ២០១៦វេលាម៉ោង៥ទៀបភ្លឺមានករណីអំពើរលួចឆក់មួយបានកើតឡើងត្រង់ចំណុចមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាននឹងចំនួនបានចូលលួចយកទូរសព្វ័ដៃជនរងគ្រោះឈ្មោះ ឌឿន រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិបឌិននៀវ សង្កាត ប៉ៃលិន ក្រុងប៉ៃលិនពេលដែលខ្លួនដាក់សាកថ្មចោលនៅលើក្បាលដំណេក ។ សំភារៈបាត់បង់មានះ
ទូរសព្វ័ដៃម៉ាក Samsung note2។
ក្រោយពីទទួលបណ្តឹងភ្លាមកម្លាំងផ្នែកជំនាយបានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ នឹងទទួលបាននូវមុខសញ្ញាជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ។
លុះដល់ថ្ងៃទី៧ ធ្នូ ២០១៦ វេលាម៉ោង00″30នាទីកំលាំងផ្នែកជំនាញបានសហការជាមួយកម្លាំងបង្កាបង្ក្រាបខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ម៉ៅហៅ រ៉ា ភេទប្រុសអាយុ៤៤ឆ្នាំមានទីលំនៅមិនពិតប្រាកដដើម្បីមកធ្វើការសាកសួរ ចម្លើយចំពោះមុខសមត្ថកិច្ច ។ ក្រោយពីការសាកសួរចម្លើយជនសង្ស័យរូបនោះបានសារភាពថាខ្លួនបានធ្វើសកម្មភាពលួចឆក់យកសំភារះបានចំនួន៤លើកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងពិតប្រាកដមែន។ ចំពោះសំភារៈដែលលួចឆក់បានខ្លួនយកទៅលក់អោយអ្នករើសអេតចាយ ។
បច្ចុបន្បជនសង្ស័យនឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការជាបន្តទៅតាមនីតិវិធី៕
ចោរលួចយ៉ាងសកម្មនៅក្នុងមន្ទីរពេទ្យបង្កែខេត្តជាប់អន្ទាក់សមត្ថកិច្ច