ដោយ៖បញា
ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យតែងតែចុះបង្ក្រាបទីតាំងបាញ់ត្រីខុសច្បាប់កន្លែងដដែលៗតែបង្ក្រាបមិនចេះអស់ ហើយប៉ុន្មានខែកន្លមកនេះថៅកែហ្គេមបញាត្រីបានបើកយ៉ាងសេរីក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
អ្វីដែលគេមើលឃើញថា ជារឿងដ៏គឃ្លើនបំផុតដែលថៅកែហ្គេមបាញ់ត្រី ប្រមាណជាច្រើនកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យត្រូវបានគេបើកលេង ២៤ម៉ោង តែម្ដង អ្នកលេងភាគច្រើន ជាយុវសិស្ស និងមុខសញ្ញា មកពពាក់ពពូនគ្នា។ ទីតាំងបើកហ្គេមបាញ់ត្រី ២៤ម៉ោងលើ២៤ម៉ោង ជាច្រើនន្លែង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យទាំងនេះជាពិសេសនៅផ្លូវវែងស្រេង និងផ្លូវ២០០៤ និងទីតាំងផ្សេងៗទៀត ត្រូវបានសិស្ស និស្សិតរួមទាំងក្មេងទំនើង ក្រុមបងតូច-ធំ បានមកចូលលេង ខ្លះទៀតសំងំដេក និងសេពគ្រឿងញៀន ប្រមូលផ្ដុំគ្នាបង្កើតបទល្មើសលួច ឆក់ ប្លន់ ផ្សេងៗក្នុងសង្គមរាល់ថ្ងៃ។
ប្រជាពលរដ្ឋដែលរស់ក្នុងខណ្ឌពោធិ៍សែនជ័យស្ទើរតែអស់ជំនឿទុកចិត្តលើអាជ្ញាធរខណ្ឌហើយ ព្រោះរាល់ការចុះបង្ក្រាបម្តងៗម្ចាស់ទីតាំងទាំងនោះដូចដឹងក្លិនមុនបន្សល់ទុកតែសំបកទូរតែប៉ុនណ្ណោះ ហាក់ដូចជាការសម្តែងល្ខោនចឹង។
អាណាព្យាបាលសិស្ស និស្សិតតែងតែបានសំណូមពរ រាល់វេទិកាសាធារណៈ ដែលធ្វើឡើងរវាងអាជ្ញាធរ និងសមត្ថកិច្ចជាមួយប្រជាពលរដ្ឋជាការអនុវត្ដតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា នៅមានទីតាំងលួចបើកភ្នាល់បាល់ កត់កន្ទុយលេខ ហ្គេមស៊ីសងជាច្រើនទៀតមានប្រមាណជាជិត៥០កន្លែងបើកលេង យ៉ាងរលូន។ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាល ក្រុងភ្នំពេញ លោកជួន សុវណ្ណ មេត្តាចាត់វិធានការ បង្ក្រាបទីតាំងល្បែង កន្ទុយលេខ ភ្នាល់បាល់ ហ្គេម នៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យផង ព្រោះសព្វថ្ងៃនេះសម្បូរខ្លាំងណាស់៕