ឪពុក​តិរច្ឆាន​រំលោភ​កូនស្រី​បង្កើតជា​បន្តបន្ទាប់​ជាង​២​ឆ្នាំ ទើប​បែកការណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2016 ក+ ក-

ខេត្តកំពង់ធំ​៖​ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​បន្តបន្ទាប់​ជាង​២​ឆ្នាំ​ទៅហើយ ទើបតែ​ពេលនេះ​បែកការណ៍​ដឹង​ដល់​ម្តាយមីង​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦​។​ឪពុក​ចិត្ត​តិរច្ឆាន​រូបនោះ​ឈ្មោះ ស៊ឹម សេង អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​ប​ល្ល​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​កូនស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​។​
​សមត្ថកិច្ច​ស្រុក​បារាយណ៍​បាន​ឲ្យ​ដឹងថា ឪពុក​បង្កើត​ចិត្ត​តិរច្ឆាន​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ជា​បន្តបន្ទាប់​បានសម្រេច​ជាច្រើន​ដង​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ហើយ​រំលោភ​លើកចុងក្រោយ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ បន្ទាប់មក​ក៏​បែកការណ៍​ដឹង​ដល់​ម្តាយមីង​ក្មេងស្រី​រងគ្រោះ ទើប​ម្តាយមីង​ក្មេងស្រី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​យកមក​ផន្ទាទោស​តាមច្បាប់​។​
​សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​ក្មេងស្រី​រងគ្រោះ​បាន​ជំងឺ​ផ្លូវភេទ​ធ្ងន់ធ្ងរ សមត្ថកិច្ច​សហការ​ជាមួយ​អង្គការ​ស្ត្រី​មាន​វិបត្តិ​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ និង​ព្យាបាល​៕

3d9a835f-cac3-448b-b3c5-d91c702879c2