ខេត្តព្រះសីហនុ៖សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង២២ និង០០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ មានករណីមនុស្សឃាតមួយកើតឡើងក្នុងលំនៅដ្ឋានស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ជិវ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទងមានទីលំនៅចំណុចកើតហេតុបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះដែលត្រូវជាកូនស្រីបង្កើតឈ្មោះ ជិវ លីហួរ ភេទស្រីអាយុ៣ឆ្នាំ(ស្លាប់នៅកន្លែង)។ ក្រោយពីកាប់សម្លាប់កូនរួចជនសង្ស័យបានរត់ចេញតាមផ្លូវជាតិលេខ៤ដេញកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះ មាន ហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃស្តាំក្នុងខណៈជនរងគ្រោះកំពុងដើរ។
តាមការបំភ្លឺរបស់ឈ្មោះ ជិន សាមាឌី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានអោយដឹងថា ជនសង្ស័យមានសភាពដូចមនុស្សបែកថ្នាំហើយបានបំផ្លិចបំផ្លាញសំភារៈប្រើប្រាស់ក្នុងផ្ទះទាញកាំបិតដេញកាប់ខ្លួនតែគាត់រត់គេចខ្លួនមកប្តឹងសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអ.ហស្រុកព្រៃនប់ឃាត់ខ្លួនបានកំពុងអនុវត្តតាមនិតិវិធី៕