មេឃុំ ស៊ា​ង ចែត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​៩ និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ តាម​ព្រះរាជក្រឹត្យ​លើកលែងទោស​របស់​ព្រះមហាក្សត្រ ដែល​ធ្វើឡើង​តាម​សំណើ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ល្ងាចម្សិលមិញ (​ថ្ងៃទី​០៧ ខែធ្នូ​)​។​
​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ង​ដែរ​ថ្នាក់ដឹកនាំ CNRP និង​ក្រុម​សកម្មជន ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល​បាន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស (​ម​១) ដើម្បី​មក​ទទួល​មេឃុំ ស៊ា​ង ចែត ចេញពី​គុក​។​
​គួរ​បញ្ជាក់ថា លោក​មេឃុំ ស៊ា​ង ចែត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​ករណី សូកប៉ាន់​សាក្សី ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​៕

fn-2016-12-08-09-15-01-1fn-2016-12-08-09-36-06-3