ប្រធានាធិបតីហ្វីលីពីននឹងមកទស្សនកិច្ចនៅកម្ពុជានាដើមសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លោក ជុំ សន្ទរី បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នាដើមសប្តាហ៍ក្រោយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕