មេឃុំ ស៊ាង ចែត ៖ ខ្ញុំពិតជាបានយកលុយ២លានរៀលពីលោក ម៉ៅ មុនី្នវណ្ណ ទៅឲ្យម្ដាយស្រីមុំ
រាជធានីភ្នំពេញ៖បន្ទាប់ចេញពីពន្ធនាគារ នាព្រឹកនេះ លោក ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយ២លានរៀល ទៅឲ្យម្ដាយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពិតប្រាកដមែន។ លោកថា នេះជាការផ្ដាំផ្ញើរបស់ ឯកឧត្តម ម៉ៅ មុន្នីវណ្ណ បានផ្ដាំផ្ញើទៅខ្ញុំពាក់ព័ន្ធទៅនឹងលុយ២លាននេះ យកទៅឲ្យម្ដាយស្រីមុំ មិនមែនឲ្យស្រីមុំទេ ដែលថានេះជាលុយមនុស្សធម៌ ដែលគេឲ្យពីក្រៅមក៕