ពុល​ស្រាស​ទៀតហើយ​! មនុស្ស​៨​នាក់​ស្លាប់​បន្ដបន្ទាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​នៅ​ព្រឹក​នេះ​ពលរដ្ឋ​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ដេកស្លាប់​ជា​បន្តបន្ទាប់ នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ខណៈ​មកដល់ពេលនេះ​អ្នកស្លាប់​បាន​កើន​ដល់​ចំនួន​៨​នាក់​មកហើយ ដោយ​សង្ស័យថា ពុល​ស្រាស ហើយ​នៅមាន​ជាច្រើន​ទៀត ដែល​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​
​តាម​ប្រជាពលរដ្ឋ​ដែលជា​ជនរងគ្រោះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ពុល​បន្ទាប់ពី​ពិសារ​ស្រាស ក្នុង​ពិធី​បុណ្យសព​៧​ថ្ងៃ របស់​សាច់ញាតិ​ក្នុងភូមិ ដោយមាន​អ្នកខ្លះ​ហូប​តិច និង​អ្នកខ្លះ​ហូប​ច្រើន ស្រាប់តែ​យប់មិញ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​អាកា​រៈ រាករូស ក្អួត ថប់​ដ​ង្ហើ​ប និង​ស្រវាំងភ្នែក ហើយ​ក្រោយមក​អ្នកស្រុក បាន​ដឹកជញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ទាំងយប់​ភ្លាមៗ ។ ប្រជាពលរដ្ឋ​ស​ង្យ័​យ​ថា អ្នកស្លាប់​កើតឡើង​នៅក្នុង​ភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល ឃុំ​ក្រាំ​ស្គារ ស្រុក​ទឹកផុស បណ្ដាលមកពី​ពុល​ស្រាស​តែម្តង ។​
​តាមពិត​នេះ មិនមែនជា​លើក​ទី​១​នោះទេ រឿង​ពុល​ស្រាស​ដែល​តែង​កើតឡើង​ញឹក​ញ៉ាប់ ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​និយម​ពិសារ​ស្រាស​មេត្តា​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ៕

fn-2016-12-08-11-02-10-3fn-2016-12-08-11-02-09-1