ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរទៅរកការងារធ្វើនៅស្រុកថៃតាមច្រកទ្វារតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹកបានរិះគន់ខ្លាំងៗទៅលើនគរបាលព្រំដែនគោកវរះសេនាតូច៨១៩ដែលកំពុងឈរជើងប្រចាំការនៅច្រកទ្វារកំពុងឃុបឃិតគ្នាយកលុយពីពួកគាត់ថ្លៃធ្វើលិខិតឆ្លងដែនលើសសៀវភៅបន្ទុក។
យោងតាមប្រជាពលរដ្ឋបានអោយដឹងថា ការធ្វើលិខិតឆ្លងដែនក្នុងរយៈពេលមួយអាទិត្យត្រូវបានក្រសួងមហាផ្ទៃបានកំណត់ត្រឹមតែ២៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែខាងនគរបាលការពារព្រំដែនគោកដែលប្រចាំការនៅច្រកទ្វារតំបន់អូររំដួលស្រុកភ្នំព្រឹកបានយកលុយពីពួកគាត់ក្នុងតម្លៃ៦៥០០០រៀលទៅដល់៧០០០០រៀល។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើលោក លាង មួយសេង នាយប៉ុស្តិ៍វរះសេនាតូច៨១៩ប្រចាំការនៅច្រកទ្វារតំបន់អូររំដួលបានបញ្ជាក់ប្រាប់ខាងសារព័ត៌មានយើងតាមរយៈទូរស័ព្ទថា ខាងលោកមិនបានអនុញ្ញាតអោយយកថ្លៃរបៀបនេះទេ ប្រហែលជាកូនចៅរបស់លោកយកហើយចាំលោកសាកសួរទៅកូនចៅ ហើយបើសិនជាយកតម្លៃ២៥០០០រៀលដូចគេថាវាមិនរួចថ្លៃយកសៀវភៅពីស្នងការមកផង ហើយលុយដែលបានមកនេះត្រូវផ្ញើអោយទៅស្នងការមួយចំនួននិងមួយចំនួនទុកសំរាប់ដោះស្រាយនៅក្នុងអង្គភាព៕
នគរបាលព្រំដែន៨១៩ច្រកអូររំដួល រងការរិះគន់យកលុយពីពលករធ្វើលិខិតឆ្លងដែនលើសសៀវភៅបន្ទុក