អ្នកស្លាប់​ដោយសារ​ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​កើនឡើង​ដក់​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​ករណី​ពុល​ស្រាស​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គិត​ត្រឹម​វេលា​ម៉ោងជាង​៨ យប់មិញ​នេះ​ចំនួន​អ្នកស្លាប់​កើនឡើង​១៣​នាក់​ហើយ រីឯ​អ្នក​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ បាន​កើនឡើង​រហូតដល់​ជាង​៦០​នាក់​។​
​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បាន​បញ្ជាក់ថា នៅពេលនេះ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​មកជា​បន្ត​បន្ទាប់​ទៀត ហើយ​អ្នក​បិតស្រា​ម្នាក់ ក៏ត្រូវ​ឃាត់ខ្លួន​ផងដែរ​។ ទន្ទឹមនេះ​អាជ្ញាធរ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះជួយ​អន្តរាគមន៍​ករណីនេះ​ហើយ ដោយបាន​ប្រមូល​ស្រាស​បាន​យ៉ាងច្រើន​ផងដែរ មក​រក្សា​ទុកជា​បណ្តោះអាសន្ន​។​
​ជនរងគ្រោះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ពុល​បន្ទាប់ពី​ពិសារ​ស្រាស ក្នុង​ពិធី​បុណ្យសព​៧​ថ្ងៃ របស់​សាច់ញាតិ​ក្នុងភូមិ ដោយមាន​អ្នកខ្លះ​ហូប​តិច និង​អ្នកខ្លះ​ហូប​ច្រើន ស្រាប់តែ​យប់មិញ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​អាកា​រៈ រាករូស ក្អួត ថប់​ដ​ង្ហើ​ប និង​ស្រវាំងភ្នែក ហើយ​ក្រោយមក​អ្នកស្រុក បាន​ដឹកជញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ទាំងយប់​ភ្លាមៗ​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា ពលរដ្ឋ​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល បាន​ដេកស្លាប់​ជា​បន្តបន្ទាប់ ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​សង្ស័យថា ពុល​ស្រាស​។​
​ទោះយ៉ាងណា​ករណីនេះ មិនទាន់មាន​សមត្ថកិច្ច​ណា​អះអាង ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ ខណៈដែល​កម្លាំង​ជំនាញ​កំពុង ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ត​៕

fn-2016-12-08-20-34-28-4fn-2016-12-08-11-02-09-0fn-2016-12-08-20-34-28-3