ពុល​ទៀតហើយ​! មនុស្ស​៤​នាក់​ចូល​ពេទ្យ​ក្រោយហូប​សម្លរ​ម្ជូរ​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2016 ក+ ក-

ខេត្តកំពង់ឆ្នាំង​៖​យ៉ាងហោចណាស់​មនុស្ស​ប្រុស​-​ស្រី​៤​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​មាន​អាកា​រៈ​វិលមុខ ឈឺពោះ និង​ក្អួតចង្អោរ បន្ទាប់ពី​ញ៉ាំ​សម្លរ​ម្ជូរ​គ្រឿង​រួច​។ ករណី​ពុល​អាហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ស្វាយ​ទង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​
​ជនរងគ្រោះ​មាន​ចំនួន​៤​នាក់ ទី​១-​ឈ្មោះ សកា​ដា សូ​ទី ភេទ​ស្រី អាយុ​៦​ឆ្នាំ ទី​២-​ឈ្មោះ ចៅ សា​រ៉េ​ន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ទី​៣-​ឈ្មោះ​ហួន គ​ន្ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង ទី​៤-​ឈ្មោះ ហេង ណា​រ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ អ្នក​ទាំង​៤​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​នាំគ្នា​ហូបបាយ​ជុំគ្នា​ជាមួយនឹង​សម្លរ​ម្ជូរ​គ្រឿង ហើយ​ក្រោយពី​ហូប​រួច​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​នាំគ្នា​វិលមុខ ឈឺក្បាល ក្អួតចង្អោរ​គ្រប់គ្នា​តែម្តង​។ ភ្លាមៗ​នោះ​សាច់ញាតិ​បងប្អូន​ក៏បាន​ប្រញាប់​ដឹក​ទៅកាន់​មន្ទីរពេទ្យ​តែម្តង​។​
​បច្ចុប្បន្ន​ជនរងគ្រោះ​មាន​អា​ការៈធូរស្រាល​បន្តិច​ហើយ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕

15391026_1759492977709954_5597235539230980309_n15317738_1759492987709953_234730297121446698_n