ជាងសំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារ​ក្រុមហ៊ុន​វឌ្ឍនៈ​របួសធ្ងន់ តែ​ត្រូវ​ម្ចាស់​បិទ​ព័ត៌មាន​ជិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល
​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​ជាជាង​សំណង់​ឡើង​ចាប់​ជ្រី​ស្វាន​ដាក់​ដែក​បណ្ដាល​ឲ្យ​រអិល​ធ្លាក់​មកពី​លើ​អគារ​កម្ពស់​០៤​ជាន់ តែ​សំណាង​ធ្លាក់​ទើរ​លើ​រ៉ង់​ដា​ត្រឹម​២​ជាន់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។​នៅវេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​។​
ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​អគារ​សំណង់​ដែលមាន​កម្ពស់​ជាង​១០​ជាន់​ដែល​ត្រូវបាន​គេ​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ជា​របស់​ក្រុមហ៊ុន វឌ្ឍនៈ នឹងមាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ការណ៍​ភ្លាមៗ​នោះគេ​សង្កេតឃើញ​សន្តិសុខ និង​មេកា ព្យាយាម​បិទបាំង ដោយ​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ភារកិច្ច​ហា​មិន​ឲ្យ​ចូល​មើល​ឡើយ តែមួយ​ភ្លែត​ក្រោយ​កើតហេតុ​ភ្លាមៗ គេ​ឃើញ​ជនរងគ្រោះ​ត្រូវបាន​ម៉ូតូ​ដឹក​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ អី​មេ​ជិន​ស៊ី (Emejency)​ដោយ​ខំព្យាយាម​បិទបាំង​ព័ត៌មាន​ពី​ភ្នែក​មហាជន​។ ប៉ុន្តែ​ព័ត៌មាន​នេះ​នៅតែ​បែកធ្លាយ​ដល់​សារព័ត៌មាន​ដដែល រហូតដល់​មានការ​ស្រាវជ្រាវ ភ្លាមៗ​ពី​កម្លាំង​សមត្ថកិច្ច​។​
ដោយឡែក​លោក ឧត្ដមសេនីយ ជេ​ត វ​ណ្ណី ស្នងការរង​នគ​បាល​ខេត្តបាត់ដំបង សហការ​ជាមួយ លោក ប៉ាង ហៀ​ង អធិការ​ក្រុង និង​កម្លាំង​ក្រុម​បង្ការ​ប​ង្រា​ប ចុះ​ទៅដល់​កន្លែងកើតហេតុ​តែម្ដង​។​
​ប្រភពពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង ជនរងគ្រោះ បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​បងប្អូន និង​អ្នក​ដែល​ធ្វើការ​ជាមួយ ជនរងគ្រោះ ព្រោះ​ខ្លាច​បាត់បង់​ការងារ​ទើប​ព្យាយាម​ជួយ​បិទបាំង​នូវ​ព័ត៌មាន​តែម្ដង​។ ប្រជាពលរដ្ឋ​បាន​បន្តថា ជនរងគ្រោះ ដែល​ធ្លាក់​ពីលើ​អគារ​នោះ មានឈ្មោះ ផេង ហ្វុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្រុមទី​១៧ ផ្ទះ​លេខ​២៣២ ស្ថិតក្នុង​ភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង រងគ្រោះ​ដៃ​ឆ្វេង បាក់​ចង្កា សន្លប់​ស្ដូកស្ដឹង​តែម្ដង ដោយ​បុរស​ជា​ជនរងគ្រោះ​រូបនោះ ជិត​ដល់​ថ្ងៃ​នឹង ចូល​រោងការ​ទៅហើយ ដោយនៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ​ទេ ហើយ​នៅពេលនេះ គេ​មិនទាន់​ដឹងថា ជោគវាសនា​របស់​ជន​រងគ្រោះ​ទៅជា​យ៉ាង​នោះឡើយ​។​
​គួររំលឹកថា អគារ​ដែលមាន​កម្ពស់​ជាង​១០​ជាន់ ដែល​ខ្ពស់​ជាងគេ​នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង តែម្ដង​ដែល​ត្រូវបាន​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន​ធំ​មួយ មានឈ្មោះ​វឌ្ឍនៈ ដែល​ធ្លាប់​កើត​មានរឿង​ធ្លាក់​រនាំង​ដែក កាលពី​ប៉ុន្មាន​ខែ​មុននេះ មកក្រោម​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ នឹង​បាន​បង្ករ​ការភ័យខ្លាច​ព្រួយបារម្ភ​យ៉ាងខ្លាំងដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជំវិញ​អគារ​នោះ​។​
​បច្ចុប្បន្ន គេ​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ ថា​ជនរងគ្រោះ​អាច រួច​ផុតពី​គ្រោះថ្នាក់​នៅឡើយ​ទេ ដោយ​ជនរងគ្រោះ​កំពុង​ត្រូវបាន ក្រុមគ្រូពេទ្យ​កំពុង ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ យ៉ាងណាក៏ដោយ​ក្រុម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង នឹង​តាម​ផ្តិត​យក​ព័ត៌មាន​ពិត​បន្តទៀត​៕

15424425_1802965916608637_1900744882_n15356992_1802965906608638_617038167_n15398963_1802965883275307_1229621286_o15146843_1802965889941973_441159602_o